មិត្តភក្តិអន្តរជាតិជូនពរទិវាបុណ្យឯករាជ្យជាតិវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី ២ ខែកញ្ញា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានរៀបចំពិធីជប់លៀងយ៉ាងមហោឡារិក ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបុណ្យឯករាជ្យជាតិវៀតណាម។
ប្រតិភូប្រមាណ ៤០០ នាក់បានអញ្ជើញចូលរួមកម្មវិធីនេះ រួមមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh និងភរិយា លោក Scott Farlow សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិដែលតំណាងឲ្យទេសាភិបាលរដ្ឋ New South Wales រួមទាំងតំណាងសហគ្រាស ប្រជាអាណិកជន និស្សិតវៀតណាមដែលកំពុងរស់នៅរដ្ឋ New South Wales។
អញ្ជើញថ្លែងក្នុងពិធីនេះ លោក Scott Farlow សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិបានសង្កត់ធ្ងន់ថាវៀតណាមត្រូវបានចាត់ទុកថាជាទីផ្សារដ៏សំខាន់របស់រដ្ឋក្នុងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់រដ្ឋ ហើយមានគោលបំណងចង់រួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់វៀតណាម ព្រមទាំងនាំវៀតណាមឲ្យក្លាយទៅជាប្រទេសជោគជ័យថែមទៀត។
នាយប់ថ្ងៃទី ២ កញ្ញា ពិធីអបអរសាទរខួបលើកទី ៧៧ ទិវាបុណ្យឯករាជ្យជាតិវៀតណាមក៏បានប្រព្រឹត្តិទៅយ៉ាងមហោឡារិកនៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) ។ អញ្ជើញថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានរំលឹកអំពីការបង្កើតរបស់ និងជំហានអភិវឌ្ឍន៍នានារបស់វៀតណាមក្នុងរយៈពេល ៧៧ឆ្នាំ កន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងជប៉ុនផងដែរ។
ជាការឆ្លើយតប តំណាងភាគីជប៉ុនក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់វៀតណាម ដេលមានអត្ថន័យដ៏ធំធេងចំពោះសន្តិភាព ស្ថិរភាព និងវិបុលពភាពរបស់តំបន់ និងពិភពលោក។ ទន្ទឹមនឹងនេះ បណ្ដាប្រតិភូ ក៏បានចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងទូលំទូលាយរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគោរព និងជំរុញឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕