មិត្តហ្វូន - ស្ពានពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមិត្តហ្វូនខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ដោតលើការងារកសាងពាណិជ្ជសញ្ញា និងដកមេរៀនបទពិសោធន៍ក្នុងការវិនិយោគបរទេស។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) |
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) ដែលជាគម្រោងវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធាវៀតណាម (Viettel)។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមិត្តហ្វូនខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ដោតលើការងារកសាងពាណិជ្ជសញ្ញា និងដកមេរៀនបទពិសោធន៍ក្នុងការវិនិយោគបរទេស។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យមិត្តហ្វូនបន្តពង្រីកតួនាទីជាស្ពានដ៏សំខាន់ រួមចំណែកពូនជ្រុំ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ ក៏ដូចជារួមចំណែកជំរុញបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅកម្ពុជា និងវៀតណាមផងដែរ៕