មតិនិងសំណើរជាច្រើនរបស់ម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋបានផ្ញើជូនរដ្ឋសភា

(VOVWORLD) - នាថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ គណៈអធិបតីនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានបើកសន្និសីទលើកទី ១២ (នីតិកាលទី ៩) ដោយផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍បូកសរុបមតិយោបល់និងសំណើររបស់ម្ចាស់ឆ្នោតនិងប្រជាជន ដើម្បីផ្ញើជូនសម័យប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី ១៥។ 
មតិនិងសំណើរជាច្រើនរបស់ម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋបានផ្ញើជូនរដ្ឋសភា - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានរួមវិភាគទាននូវគំនិតជាច្រើនចំពោះសេចក្តីព្រាងរបាយការណ៍នេះ ដោយបង្ហាញពីគំនិតនិងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋជូនដល់រដ្ឋសភា រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មតិមួយចំនួនក៏បានស្នើរថា សេចក្តីព្រាងរបាយការណ៍នេះ គួរតែពិនិត្យ និងបូកសរុបការអនុវត្តច្បាប់ស្តីពីសញ្ជាតិ...ជាដើម។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើឱ្យគណៈប្រតិភូប្រមូលផ្តុំនូវប្រាជ្ញាឈ្លាសវៃ ដើម្បីរបាយការណ៍អាចបូកសរុបមតិយោបល់ សំណើររបស់ម្ចាស់ឆ្នោតនិងប្រជាជន ដើម្បីបញ្ជូនទៅកាន់សម័យប្រជុំលើកទី៣ នៃរដ្ឋសភានីតិកាលទី១៥ ដោយឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវគំនិត និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ ដាក់ចេញអនុសាសន៍ និងដោះស្រាយបញ្ហាជាក់ស្តែងទាក់ទងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ