មាតុភូមិដ៏ពិសិដ្ឋ - វីរចម្រៀងពោរពេញទៅដោយមោទនភាពជាតិ
(VOVWORLD) - កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី២ ខែកញ្ញា នៅផ្លូវដើរថ្មើជើង Nguyen Hue ខណ្ឌទី ១ ទីក្រុង ហូជីមិញ។
ការសម្តែងសិល្បៈបង្កើតឡើងវិញរូបភាពរបស់លោកប្រធានហូជីមិញនៅពេលអានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥។ (រូបថត៖ Vu Huong/VOV) |
កម្មវិធីនេះគឺជាវីរចម្រៀងដ៏ពោរពេញដោយមោទនភាពជាតិ ដែលត្រូវបានរៀបចំ ឡើងជាបីជំពូក៖ "គ្មានអ្វីថ្លៃជាងឯករាជ្យនិងសេរីភាព" "ពាក្យពេជ្ររបស់លោកអ៊ុំ លាន់លឺរន្ទឺគ្រប់ទិសទី" និង "រស្មីទីក្រុងដែលមានឈ្មោះលោកអ៊ុំ"។ តាមរយៈកម្មវិធី ទស្សនិកជនបានរំលឹកឡើងវិញនូវដំណើរចេញទៅឯបរទេសស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់យុវជន ង្វៀន តិតថាញ (ក្រោយមកក្លាយជាលោកប្រធានហូជីមិញ) ការបង្កើត បក្សកុម្មុយនិស្តវៀតណាមនិង ជោគជ័យនៃបដិវត្តន៍ខែសីហា តាមនោះបង្កើតឡើង សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ-កសិករដំបូងគេនៅ អាស៊ីអាគ្នេយ៍។
កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។ (រូបថត៖ VOV) |
ក្នុងអំឡុងពេលនៃការតស៊ូ នៅពេលដែលប្រទេសជាតិនៅតែត្រូវអារកាត់ទៅជា ខាងជើងនិងខាងត្បូង លោកប្រធានហូជីមិញជានិច្ចកាលឆ្ពោះទៅបងប្អូនជនរួមជាតិ ភាគខាងត្បូង។ ឆ្លើយតបនឹងមនោសញ្ចេតនារបស់លោកប្រធានហូជីមិញ ប្រជាជន ភាគខាងត្បូង រួមជាមួយនឹងកងទ័ព និងប្រជាជនទូទាំងប្រទេសបានប្រយុទ្ធយ៉ាង អង់អាចក្លាហាន បង្កើតឡើងជ័យជំនះដ៏ភ្លុកទឹកភ្លុកដីនៅនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះ ភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេសជាតិ។ ដោយមានកិត្តិយសដាក់ឈ្មោះ តាមលោកប្រធានហូជីមិញ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ទីក្រុងហូជីមិញ តែងតែបង្ហាញភាពធន់ ភាពស្វាហាប់ ភាពច្នៃប្រឌិត ហើយអះអាងបាននូវឫទ្ធានុភាព ដើម្បីជំនះពុះពារលើការលំបាក។ របកគំហើញ និងសំណើពីស្ថានភាពជាក់ស្ដែងដ៏ រស់រវើករបស់ទីក្រុង គឺជាបុព្វបទក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនិស្ត វៀតណាម៕