មតិយោបល់របស់អ្នកបោះឆ្នោតស្តីពីសម័យឆ្លើយសំណួរដេញដោល
(VOVWORLD) -តាមដានសម័យឆ្លើយសំណួរដេញដោលទៅកាន់រដ្ឋសភាវៀតណាមរបស់ ទេសាភិបាលធនាគារជាតិ លោក Le Minh Hung នាព្រឹកថ្ងៃទី ១៧ វិច្ឆិកានោះ អ្នកបោះឆ្នោត Lo Van Bien នៅសង្កាត់ Quyet Thang ទីក្រុង Nha Trang បានឲ្យដឹងថា៖
មតិយោបល់របស់អ្នកបោះឆ្នោតស្តីពីសម័យឆ្លើយសំណួរដេញដោល |
តាមដានសម័យឆ្លើយសំណួរដេញដោលទៅកាន់រដ្ឋសភាវៀតណាមរបស់ ទេសាភិបាលធនាគារជាតិ លោក Le Minh Hung នាព្រឹកថ្ងៃទី ១៧ វិច្ឆិកានោះ អ្នកបោះឆ្នោត Lo Van Bien នៅសង្កាត់ Quyet Thang ទីក្រុង Nha Trang បានឲ្យដឹងថា៖
"ខ្ញុំឃើញថាការឆ្លើយតបសំណួរដេញដល់របស់ ទេសាភិបាលធនាគារជាតិ លោក Le Minh Hung គឺមានសារៈសំខាន់ណាស់ ហើយចំទៅនឹងបញ្ហាដែលសមាជិកសភាសួរ។ លោក Le Minh Hung ក៏បានលើកឡើងអំពីដំណោះស្រាយជាច្រើន សំដៅបង្កើនឥណទាននិងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធធនាគារផងដែរ"។
អ្នកបោះឆ្នោត Bui Huy Loat នៅភូមិ Kim Lau ឃុំ Tan Lien ស្រុក Vinh Bao ទីក្រុង Hai Phong បានឲ្យដឹងថា៖
"ខ្ញុំជាអ្នកបោះឆ្នោតមួយរូប ហើយតាមរយៈការតាមដានការសួរដេញដោលនោះ ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានស្ដាប់អំពីបញ្ហាប្រើប្រាស់ប្រភពទុន។ លើវិស័យកសិកម្មខ្ញុំឃើញថា បក្ស និងរដ្ឋមានការយកចិត្តទុកដាក់ចំពោះវិស័យនេះ ហើយតាមនោះមុខមាត់ជនបទថ្មីមានការអភិវឌ្ឍន៍។ យើងខ្ញុំមានបំណងថា រដ្ឋបណ្ដាក់ទុនប្រភពទុនសម្រាប់វិស័យកសិកម្ម និងរៀបចំឡើងវិញ ដើម្បីជនបទអភិវឌ្ឍន៍ដ៏រឹងមាំជាង៕