មតិសាធារណៈក្នុងតំបន់បង្ហាញការចាប់អារម្មណ៍លើបរិយាកាសនៅកីឡាដ្ឋាន Thien Truong

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានសរសើរបរិយាកាសអូអររីករាយនៅកីឡាដ្ឋាន Thien Truong ដែរ។ កាសែត Siam Sport របស់ថៃបានសរសើរថា “ការប្រកួតកីឡាក្នុងវគ្គចែកពូលរបស់ក្រុមបាល់ទាត់បុរសស៊ីហ្គេមបានប្រព្រឹត្តទៅគួរឲ្យចាប់អារម្មណ៍។

មតិសាធារណៈក្នុងតំបន់បង្ហាញការចាប់អារម្មណ៍លើបរិយាកាសនៅកីឡាដ្ឋាន Thien Truong  - ảnh 1អ្នកគាំទ្រលើកទឹកចិត្តចំពោះក្រុម U២៣ ឡាវ (រូបថត៖ Thanh Tung/TTXVN)

ការប្រកួតបាល់ទាត់នៅស៊ីហ្គេមលើកទី៣១បានទាក់ទាញទស្សនិក ជនយ៉ាងច្រើនកុះករ មិនថា ក្រុមម្ចាស់ផ្ទះវៀតណាមបានលេងនៅថ្ងៃនោះដែរឬក៏អត់។ ទំព័រហ្វេកប៊ុកបាល់ទាត់អាស៊ានបានបង្ហោះរូបភាពនៅកីឡាដ្ឋាន Thien Truong នៃទីក្រុង Nam Dinh នាយប់ថ្ងៃទី ៧ ឧសភា ហើយបានបញ្ជាក់ថា៖ បរិយាកាសដ៏អូអរណាស់! អ្នកគាំទ្រជាង៣ម៉ឺននាក់មានវត្តមាននៅកីឡដ្ឋាន Thien Truong។ នេះជាកំណត់ត្រាថ្មីសម្រាប់ការប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតនៅកីឡាដ្ឋានអព្យាក្រឹតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។

ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានសរសើរបរិយាកាសអូអររីករាយនៅកីឡាដ្ឋាន Thien Truong ដែរ។ កាសែត Siam Sport របស់ថៃបានសរសើរថា “ការប្រកួតកីឡាក្នុងវគ្គចែកពូលរបស់ក្រុមបាល់ទាត់បុរសស៊ីហ្គេមបានប្រព្រឹត្តទៅគួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះ សារព័ត៌មានម៉ាឡេស៊ី បានសន្មត់ថា៖ អ្នកគាំទ្រវៀតណាម បានផ្ដល់កម្លាំងចិត្តដល់ក្រុមកីឡា U២៣ ម៉ាឡេស៊ី និងបានបន្ថែមទឹកចិត្តដល់ម៉ាឡេស៊ី ឆ្ពោះទៅរកសិទ្ធិចូលរួមវគ្គបន្ទាប់។

ទំព័រហ្វេកប៊ុកផ្លូវការរបស់សហព័ន្ធបាល់ទាត់ឡាវក៏បានបង្ហោះរូបភាពអ្នកគាំទ្រវៀតណាម រួមជាមួយនឹងសេចក្តីអំណរគុណលើការលើកទឹកចិត្តរបស់អ្នកគាំទ្រវៀតណាមចំពោះកីឡាករឡាវក្នុងការប្រកួតជាមួយសិង្ហបុរី។ ហើយ U២៣ សិង្ហបុរីក៏មានអារម្មណ៍រីករាយផងដែរ នៅពេលដែលពួកគេកំពុងលេងនៅកីឡាដ្ឋានដែលពោរពេញដោយអ្នកគាំទ្រ។

មិនត្រឹមតែប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ អ្នកគាំទ្រអាស៊ីអាគ្នេយ៍ក៏បានសរសើរពីទិដ្ឋភាពដ៏រស់រវើកនៅកីឡាដ្ឋាន Thien Truong ក្នុងថ្ងៃបើកការប្រកួតបាល់ទាត់បុរសក្នុងពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ