មតិសាធារណៈរបស់ ជប៉ុននិងកូរ៉េខាងត្បូងអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស.ប.កូរ៉េ ទៅកាន់ប្រទេសចិន

(VOVWORLD) - មតិសាធារណៈអន្តរជាតិជាពិសេសគឺបណ្តាប្រទេសពាក់ព័ន្ធដូចជាកូរ៉េខាងត្បូងនិងជប៉ុនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចលើកទី៤ទៅកាន់ប្រទេសចិនរបស់ថ្នាក់ដឹកនាំស.ប.បកូរ៉េខាងលោក Kim Jong-Un។
មតិសាធារណៈរបស់ ជប៉ុននិងកូរ៉េខាងត្បូងអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស.ប.កូរ៉េ ទៅកាន់ប្រទេសចិន - ảnh 1 ថ្នាក់ដឹកនាំស.ប.បកូរ៉េខាងលោក Kim Jong-Un និងប្រធានរដ្ឋចិន លោក Xin JingPin

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានព័ត៌មានកាលពីថ្ងៃទី ៨ ខែមករា ប្រធានខុទ្ទកា    ល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihida Suga បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស.ប.បកូរ៉េ ព្រមទាំងកំពុងខិតខំប្រឹងប្រែងប្រមូលព័ត៌មាន វិភាគព័ត៌មាន និងមានបំណងចង់ទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីប្រទេសចិនផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងត្បូងបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ Kim Jong-Un ទៅកាន់ប្រទេសចិន ដោយអះអាងថាដំណើរទស្សនកិច្ចនេះអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ក៏ដូចជា បង្កើតខឿនសន្តិភាពយ៉ាងយូរអង្វែងនៅឧបទ្វីបកូរ៉េផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី ៨ ខែមករា អ្នកនាំពាក្យនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានឲ្យដឹងថាទីក្រុងសេអ៊ូលត្រូវបានក្រុងព្យុងយ៉ាងនិងក្រុងប៉េកាំងជូនដំណឹងជាមុនអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស.ប.បកូរ៉េ ដោយបង្ហាញពីក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលចិននិងស.ប.បកូរ៉េក៏នឹងនាំទៅដល់កិច្ចប្រជុំកំពូលលើកទី ២ រវាងស.ប.បកូរ៉េនិងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ