មីទ្ទីងជួបប្រាស្រ័យជួយជ្រោមជ្រែងទិវាអន្តរជាតិជនពិការ
(VOV) /  
|
មីទ្ទីងជួបប្រាស្រ័យជួយជ្រោមជ្រែងទិវាអន្តរជាតិជនពិការ |
VOV- ពិធីមីទ្ទីងជួបប្រាស្រ័យនិងបណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវា
អន្តរជាតិជនពិការ (ទី៣ធ្នូ) ត្រូវបានក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច
វៀតណាមសហការជាមួយសម្ព័ន្ធសមាជមជនពិការវៀតណាមរៀបចំនាព្រឹក
ថ្ងៃទី២ធ្នូនៅក្រុងហាណូយ។ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គម
កិច្ច Nguyen Trong Dam បានថ្លែងមតិសង្កត់ធ្ងន់ថា វៀតណាមនាបច្ចុប្បន្នមាន
ជនពិការជាង៦លាននាក់ស្រូបយក៦,៣%នៃចំនួនប្រជាជន។ ក្នុងប៉ុន្មានឆ្នាំ
កន្លងទៅបក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំជួយឧបត្ថម្ភ
បង្កលក្ខណៈលើគ្រប់វិស័យចំពោះជនពិការ ធានាឲ្យជនពិការអនុវត្តយ៉ាងពេញ
លេញសិទ្ធិសមភាពនិងកាសអភិវឌ្ឍន៍។ ដើម្បីសុក្រិដ្ឋជាជំហានៗច្បាប់គោល
នយោបាយអំពីជនពិការកែលំអរនិងថែទាំល្អជាងចំពោះជនពិការកម្មវិធី
គំរោងការជាច្រើនត្រូវបានរដ្ឋាភិបាលនិងដំបន់បញ្ជាណែនាំអាទិភាពប្រភព
កំលាំងដើម្បីអនុវត្ត។ នេះក៏ជាកិច្ចសន្យានយោបាយរបស់វៀតណាមក្នុងការ
អនុវត្តអនុសញ្ញាអំពីជនពិការដែលវៀតណាមបានចូលរួម៕
-VOV