មិទ្ទីញជួយជ្រោមជ្រែងទិវាចំនួនប្រជាជនអន្តរជាតិ

                       

មិទ្ទីញជួយជ្រោមជ្រែងទិវាចំនួនប្រជាជនអន្តរជាតិ - ảnh 1

Vovworld- ថ្ងៃទី១១កក្កដា វៀតណាមនិងប្រទេសនានាលើសកលលោកបានរំលឹកខួប ទិវាចំនួនប្រជាជនអន្តរជាតិ ។ឆ្នាំនេះអង្គការសុខាភិបាលពិភពលោកជ្រើសរើសប្រធាន
បទ”  មានផ្ទៃពោះក្នុងវ័យអនីតិជន “ក្នុងបំណងអំពាវនាវឲ្យអនីតិជននិងយុវជនលើក
កំពស់ការយល់ដឹងអំពីភេទដើម្បីការពារខ្លួនដោយខ្លួនឯង។
តាមរបាយការណ៍នៃក្រសួងសុខាភិបាលវៀតណាមថា៖នៅវៀតណាមអនីតិជនស្មើនឹង១/៥នៃចំនួនប្រជាជន។ក្នុងនោះនារីមានផ្ទៃពោះក្នុងវ័យ
អាយុពី​១៥ដល់១៩ឆ្នាំស្រូប​យក៧,៥%។អត្រាមានផ្ទៃពោះ​ អាពាហ៍ពិពាហ៍មុនអាយុះ
កំណត់និងការរំលូតកូនក្នុងវ័យអាយុអនីតិជននឹងបណ្តាលហានិភ័យជាច្រើន។ដើម្បី
ជំរុញខ្លាំងការងារថែទាំសុខភាពបន្តពូជសំរាប់ប្អូនស្ត្រីជាអនីតិជននាពេលខាងមុខ​ ផ្នែក
ចំនួនប្រជាជន​ផែនការគ្រួសារនឹងប្រមូលផ្តុំលាតត្រដាលអនុវត្តនូវកម្មវិធី​នានាដូចជា​​​​៖ពិគ្រោះយោបល់ពិនិត្យសុខភាពមុនពេលអាពាហ៍ពិពាហ៍ឫកម្មវិធីអប់រំអំពីភេទ​សមភាព
ភេទនៅក្នុងសាលារៀន។ដើម្បីជួយជ្រោមជ្រែងទិវានេះទីក្រុងហូជីមិញ(វៀតណាម)បាន
រៀបចំសកម្មភាពជាច្រើនសំដៅលើកកំពស់ការយល់ដឹងសំរាប់មិត្តវ័យក្មេងម្នាក់ៗនៃទីក្រុង
យល់បាននិងជួយជ្រោមជ្រែងសារ”គ្មានផ្ទែពោះក្នុងវ័យអាយុអនីតិជនដើម្បីសុខភាព
សុភមង្គលនិងអនាគត”។Lam Ha Thu ជាអ្នកឯកទេសនៃមជ្ឈមណ្ឌលផ្សព្វផ្សាយអប់រំ
សុខភាពនៃមន្ទីសុខាភិបាលទីក្រុងហូជីមិញនាំចេញដំណោះស្រាយថា៖“ យើងនឹង បង្កើន
ផ្សពផ្សាយលើមធ្យោបាយឃោសនាមហាជនអំពីចំណេះដឹងថែទាំសុខភាពបន្តពូជសំរាប់
ប្អូនៗ។ទី២គឺប្រមូលផ្តុំឃោសនាសំរាប់ប្អូនៗ     ជាអនីតិជន“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ