មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោកនៅខេត្ត Quang Ngai

មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោកនៅខេត្ត Quang Ngai - ảnh 1
កោះ Ly Son កំពុងនៅលើដំណើរការក្លាយទៅជាត្បូង១របស់ខេត្ត Quang Ngai (រូបថត៖thethaovanhoa.vn)

(VOVworld) - ពិធីមីទ្ទិញក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក
និងសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមឆ្នាំ២០១៥ គ្រោងនឹងប្រព្រឹត្តទៅនា
ព្រឹកថ្ងៃទី៨ មិថុនានៅឆ្នេរសមុទ្រ My Khe ទីក្រុង Quang Ngai ភាគ កណ្ដាលវៀត
ណាម ដោយប្រធានបទ “មហាសាគរបៃតង ភពផែនដីបៃតង”។ លោក Le My Lien នាយកមន្ទីធនធានធម្មជាតិនិងបរិស្ថានខេត្ត Quang Ngai បានឲ្យដឹងថា៖ នេះជា
សកម្មភាពសំដៅលើកកំពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់អំពីទីតាំង
យុទ្ធសាស្ត្ររបស់កោះសមុទ្រវៀតណាម ការពារធនធាន បរិស្ថានសមុទ្រ។

“គិតដល់ពេលនេះ ការងារត្រៀមរៀបចំសំរាប់សប្ដាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០១៥បានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំពិធីមីទ្ទិញប្រកបដោយជោគជ័យ។
បណ្ដាស្ថានប័ន អង្គភាពទាក់ទិននានាក៏បានត្រួតពិនិត្យផែនការធានាសន្តិសុខ
សណ្ដាប់ ធ្នាប់ផងដែរ”៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ