មោទនភាពពាណិជ្ជសញ្ញាវៀតណាម

(VOVworld)-ដោយគោលដៅបង្កើនការផ្សព្វផ្សាយសម្រាប់កម្មវិធីពាណិជ្ជសញ្ញា
ជាតិ និងសកម្មជួយជ្រោមជ្រែងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើ ប្រាស់ទំនិញវៀតណាម” នាព្រឹកថ្ងៃទី១សីហា នៅក្រុងហាណូយ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យ “មោទនភាពពាណិជ្ជ
សញ្ញាវៀតណាម”។ កម្មវិធីនេះបានអនុវត្តសំដៅកសាងរូបភាពវៀត ណាមជា
ប្រទេសមាមកិត្យានុភាពអំពីទំនិញ និងសេវាកម្មពហុបែប គុណភាពខ្ពស់ រួមទាំង
លើកកំពស់លក្ខណៈប្រគួតប្រជែងសម្រាប់ ពាណិជ្ជសញ្ញាផលិតផលវៀតណាមលើ
ទីផ្សារក្នុងនិងអន្តរជាតិក្នុងដំណើរការ ធ្វើសមាហរណកម្ម។ លោក Bui Huy Son ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
បានឲ្យដឹងថា៖

        “ក្រុមហ៊ុននានាបានយល់ដឹងនូវតម្លៃ និងតួនាទីនៃការកសាង អះអាងនិង ការពារពាណិជ្ជសញ្ញាក្នុងបរិយាកាសប្រគួតប្រជែងសកលលោក។ ពីនោះ រួមដៃគ្នា ជាមួយរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល របស់ក្រុមប្រឹក្សាពាណិជ្ជសញ្ញា ជាតិ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងក្នុងសកម្មភាពផលិតកម្មអាជីវកម្ម របស់
ខ្លួនផងដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ