ទំព័រព័ត៌មានអន្តរជាតិនាចុងសប្តាហ៍នៃបណ្តាញព័ត៌មាន MVS របស់ម៉ិកស៊ិច បានជូន
ព័ត៌មាននិងរូបភាពស្តីពីការដែលអាមេរិកចូលរួមធ្វើស្អាតជាតិគីមីពុលព័រលឿងទំ dioxin នៅមូលដ្ឋានទ័ពជើងអាកាសចាស់នៅ Da Nang វៀតណាម និងសង្កត់ធ្ងន់ថា៖ នៅទីបំផុត រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមអនុវត្តការធ្វើការនេះ។ ការសែតអេឡិចត្រូនិច “Le Grand
Soir” របស់ស្វីសក្នុង ការផ្សាយថ្មីៗនេះ ក៏បានចុះផ្សាយអត្ថបទសរសេររបស់ប្រធាន
គណៈកម្មាធិការអន្តរជាតិជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំ dioxin
វៀតណាម លោក Andre Bouny ក្រោមប្រធានបទ “ជាតិគីមីពុលព័រលឿងទំនៅវៀតណាម
ក្រោយពីកន្លះសតវត្ស”។ អត្ថបទសរសេមានផ្នែកថា៖ តាំងពីដើមមក អាមេរិកបដិសេធការ
ទទួលខុសត្រូវរបស់គេដែលទាក់ទិនដល់ទោសឧក្រិដ្ឋដោយជាតិគីមីពុលព័រលឿងទំ dioxin បណ្តាលឡើង ។ប៉ុន្តែពីប៉ុន្មានឆ្នាំថ្មីៗនេះ អាមេរិកបានលើកឡើងនិងអនុវត្តគំរោងការណ៍
ធ្វើស្អាតជាតិគីមីពុលនេះនៅមូលដ្ឋានទ័ពជើងអាកាសចាស់នៅ Da Nang។ មុននោះ នាថ្ងៃទី
៩ សីហា នៅព្រលានយន្តហោះ Da Nang ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម David
Shear បានចូលរួមក្នុងពិធីបើកការដ្ឋានគំរោងការណ៍សម្អាត់បរិស្ថានបំពុល ជាតិកីមីពុល
dioxin នៅទីនេះ៕