មធ្យោបាយឃោសនារុស្ស៊ីលើកត្រដែតសមិទ្ឋិរបស់វៀតណាមក្រោយពីចូលជា សមាជិក (WTO)

VOV-នារៀលថ្ងៃទី២១វិច្ឆិកា ទីភ្នាក់ងារសារព័ត៏មានរុស្ស៊ីRIA-Novosti បានចុះ
ផ្សាយអត្ថបទដោយលើកត្រដែតសមិទ្ឋិរបស់ប្រទេសមួយចំនូន ក្រោយពីចូល
ជាសមាជិក អង្គកាពាណិជ្ជកម្មពិភពលោក WTOដែលក្នុងនោះមានប្រទេស
វៀតណាមផង។តាម RIA-Novostiថា៖កាលពីចូលជាសមាជិក WTOនាខែកក្កដា
២០០៧មក វៀតណាមបានបង្កើតបណ្តាយន្តការសំដៅកែទម្រង់ប្រព័ន្ឋនយោ-
បាយ សេដ្ឋកិច្ចតុលាការនិងច្បាប់។ការអនុវត្តបណ្តាយន្តការនេះមិនត្រឹមតែ
ធានាសិទ្ឋិរបស់វិនិយោគិនបរទេសនានាប៉ុណ្ណោះទេថែមទាំងលើកកំពស់ការទាក់
ទាញខាងការវិនិយោគរបស់វៀតណាមទៀតផង។ក្នុងពេលនោះស្ថាប័នDow Jones
Commodities​ ​Servicesបានលើកត្រដែតសមិទ្ឋិនៃវិស័យកាត់ដេរវៀតណាម។តាម
ការព្យាករណ៍ថាដល់ឆ្នាំ២០២០វិស័យនេះនឹងផ្តល់មកនូវផលចំណេញ២៥ពាន់លាន
ដុល្លារអាមេរិកការចូលជាសមាជិកWTOបានរួមចំណែកធ្វើឲ្យតំលៃប្រាក់នាំចេញ
របស់វៀតណាមកើនយ៉ាងខ្លាំង​និងកែលំអសមត្ថភាពប្រកួតប្រជែងនៃទំនិញវៀត
ណាមលើទីផ្សារសកលលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ