(VOVWORLD) - ថ្ងៃទី ៩ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣ បន្ថែមទៀតក្នុងសហគមន៍នៅខេត្ត Quang Ninh។
រូបថតឧទាហរណ៍ (ប្រភពsuckhoedoisong.vn) |
ចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ៨ ខែកុម្ភៈ ដល់ ម៉ោង ៦៖០០ ថ្ងៃទី ៩ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣ បន្ថែមទៀតក្នុងសហគមន៍នៅខេត្ត Quang Ninh ។
អ្នកជំងឺចំនួន ៣ នាក់ ត្រូវបានដាក់នៅដាច់ដោយឡែកកាលពីមុននោះ។
នាបច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២.០៥៣ នាក់។
រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយឲ្យអ្នកជំងឺចំនួន ១.៤៧២ នាក់ និងមានមនុស្សចំនួន ៣៥ នាក់បានស្លាប់៕