មានករណីឆ្លងវីរុស Covid-19 ចំនួន ៧៩ ករណីបន្ថែមទៀតលើកប៉ាល់ទេសចរណ៍ Diamond Princess

(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ ជប៉ុនបានបញ្ជាក់ពីករណីឆ្លងវីរុស Covid-19 ចំនួន ៧៩ ករណីបន្ថែមទៀតនៅលើកប៉ាល់ទេសចរណ៍ Diamond Princess។ ដូច្នេះ គិតរហូតដល់ពេលនេះ មាន ករណីឆ្លងវីរុសចំនួន ៦២១ ត្រូវបានគេរកឃើញនៅលើកប៉ាល់នេះ។
មានករណីឆ្លងវីរុស Covid-19 ចំនួន ៧៩ ករណីបន្ថែមទៀតលើកប៉ាល់ទេសចរណ៍ Diamond Princess - ảnh 1 មានករណីឆ្លងវីរុស Covid-19 ចំនួន ៧៩ ករណីបន្ថែមទៀតលើកប៉ាល់ទេសចរណ៍ Diamond Princess (រូបថត៖ AFP/Getty)

ចាប់ពីថ្ងៃទី ១៩ ខែកុម្ភះ រដ្ឋាភិបាលជប៉ុនក៏បានចាប់ផ្ដើមអនុវត្តន៍ផែនការបញ្ជូនអ្នកដំណើរនិងបុគ្គលិកឡើងគោក ក្រោយពេលកប៉ាល់ទេសចរណ៍នេះ បានបញ្ចប់ពេលវេលាត្រូវដាក់ឲ្យនៅដាច់ដោយឡែក។

ក្រុមដំបូងត្រូវបានអនុញ្ញាតឲ្យចាកចេញពីកប៉ាល់នៅថ្ងៃនេះ មានអ្នកដំណើរប្រហែល ៥០០ នាក់ ដែលភាគច្រើនជាមនុស្សចាស់ និងមានលទ្ធផលតេស្តវីរុសអវិជ្ជមាន ហើយបានបញ្ចប់ការត្រួតពិនិត្យចុងក្រោយជាមួយវេជ្ជបណ្ឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ