មានករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ជាង ២៥ លានករណីនៅលើទូទាំងពិភពលោក
(VOVWORLD) - គិតត្រឹមម៉ោង ២២ ៖ ០០ ថ្ងៃទី ២៩ ខែសីហា (តាមម៉ោងអន្តរជាតិ) មានមនុស្សចំនួន ២៥.១២៥.០៨៤ នាក់ត្រូវបានកត់ត្រាឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលអោយមានកើតជំងឺរាតត្បាត COVID-១៩ ក្នុងនោះមាន មនុស្សចំនួន ៨៤៥.៣៦១ នាក់នៅទូទាំងពិភពលោកបានស្លាប់។
យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២២ ៖ ០០ ថ្ងៃទី ២៩ ខែសីហា (តាមម៉ោងអន្តរជាតិ) មានមនុស្សចំនួន ២៥.១២៥.០៨៤ នាក់ត្រូវបានកត់ត្រាឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលអោយមានកើតជំងឺរាតត្បាត COVID-១៩ ក្នុងនោះមាន មនុស្សចំនួន ៨៤៥.៣៦១ នាក់នៅទូទាំងពិភពលោកបានស្លាប់។ ចំនួនករណីដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ១៧.៣៤៣.៤២៥ នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារការផ្ទុះជម្ងឺរាតត្បាតនេះ ដោយមានអ្នកស្លាប់ចំនួន ១៨៦.៧២៧ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ៦.១៣២.៩៣០ នាក់។ បន្ទាប់មកគឺប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ចំនួន ១២០.៤៥២ នាក់ក្នុងចំណោម ៣.៨៤៤.៨០៧ នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៣ ដែលមានអ្នកស្លាប់ចំនួន ៦៣.៦៥៧ នាក់ក្នុងចំណោមអ្នកជំងឺសរុបចំនួន ៣.៥៣៩.៧១២ នាក់៕