មិនគួធ្វើឲ្យភាពតានតឹងលើឧបទ្វីបកូរ៉េកើនឡើងថែមទៀត

(VOVworld) – នាថ្ងៃទី ១០ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក Sergei Lavrov បាន
ព្រមានថា៖ មិនគួធ្វើឲ្យភាពតានតឹងលើឧបទ្វីបកូរ៉េកើនឡើងថែមទៀត តាម រយៈ បណ្ដាការធ្វើសមយុទ្ធយោធា។ ថ្លែងមតិជាមួយមជ្ឍដ្ឋានអ្នកសារព័ត៌មាន បន្ទាប់
ពីជំនួបជាមួយសមភាគីអាមេរិក លោក John Kerry នៅខាងក្រៅសន្និសីទក្រុមបណ្ដា
ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍បំផុតលើសលកលោក (G-8) នៅអង់គ្លេស លោក Lavrov បាន
ឲ្យដឹងថា៖ មានឱកាសមួយដើម្បីបន្ធូស្រាលភាពតានតឹងលើ ឧបទ្វីបកូរ៉េ។ នាថ្ងៃដ៏
ដែល លោក John Kerry បានជួបជាមួយរដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Fumio Kishida និងសម្តែងនូវការព្រួយបារម្មណ៍របស់ខ្លួនចំពោះ ការចាប់ផ្តើមសកម្មភាពនៅរោងចក្រ
នុយក្លេអ៊ែរ Yongbyong ឡើងវិញ ក៏ដូចជា ការសាកល្បងនុយក្លេអ៊ែរលើកទី ៤ របស់
ស.ប.ប.ក.។ ភាគីទាំង ២ ក៏បានឯកភាពគួបផ្សំយ៉ាងជិតស្និតក្នុងការដោះស្រាយបញ្ហា
នុយក្លេអ៊ែរបស់ព្យុងយ៉ាង ផងដែរ។ អាមេរិកបានអំពាវនាវឲ្យព្យុងយ៉ាងអត់ធ្មត់ ក្នុង
កាលៈទេសៈ មានព័ត៌មាន អំពីការដែល ប្រទេសនេះនឹងដំណើរការសាកល្បងបាញ់
បង្ហោះ កាំជ្រួច។ អ្នកនាំពាក្ស ក្រសួងការបទេសអាមេរិក លោក​ Patrick Ventrell អះ
អាងថា៖ការបាញ់កាំជ្រួចរបស់ព្យុងយ៉ាងរំលោភលើសេចក្តីសម្រេចចិត្តជាច្រើនរបស់
អ.ស.ប.។ ក្នុងពេល នោះ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel ព្រមានភាពតានតឹងលើឧបទ្វីបកូរ៉េកំពុងហួសពីតំរិតត្រួតពិនិត្យ៕

មិនគួធ្វើឲ្យភាពតានតឹងលើឧបទ្វីបកូរ៉េកើនឡើងថែមទៀត - ảnh 1
មិនគួធ្វើឲ្យភាពតានតឹងលើឧបទ្វីបកូរ៉េកើនឡើងថែមទៀត តាមរយៈ បណ្ដាការធ្វើសមយុទ្ធយោធា។


ប្រតិកម្មទៅវិញ

ផ្សេងៗ