មានជនបរទេសជាច្រើននាក់ត្រូវបានរងការវាយប្រហារដោយអំពើហឹង្សានៅប្រទេសអាហ្វ្រិកខាងត្បូង
(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើជនបរទេសនៅតាមតំបន់មួយចំនួនក្នុងសប្តាហ៍កន្លងទៅនេះ ព្រមទាំងស្នើឲ្យ កងកម្លាំងមានសមត្ថកិច្ចទប់ស្កាត់រលកអំពើហឹង្សានេះ។
ទិដ្ឋភាពនៃការវាយប្រហារដោយអំពើហឹង្សានៅប្រទេសអាហ្វ្រិកខាងត្បូង (រូបថត៖ vietnamplus.vn) |
លោក Ramaphosa បានសង្កត់ធ្ងន់ថាប្រជាជនគ្រប់រូបនៅអាហ្វ្រិកខាងត្បូងសុទ្ធសឹងតែមានបំណងចង់រស់នៅដោយសុខសន្តិភាពនិងស្ថេរភាព ហេតុដូច្នេះគ្មានលេសណាមួយដើម្បីយកមកបកស្រាយចំពោះអំពើហឹង្សាដែលប្រឆាំងនឹងជនបរទេសនៅអាហ្វ្រិកខាងត្បូងនោះទេ។ សេចក្តីប្រកាសរបស់ប្រធានាធិបតី លោក Cyril Ramaphosa បានធ្វើឡើងក្នុងបរិបទដែលរលកអំពើហឹង្សាសំដៅទៅលើជនបរទេសនៅក្នុងខេត្ត Gauteng កំពុងតែកើនឡើងយ៉ាងធ្ងន់ធ្ងរ។ មានរាប់សិបហាងលក់ទំនិញរបស់ជនបរទេសត្រូវបានគេដុតបំផ្លាញនិងលួចប្លន់ផងដែរ៕