មានតែខេត្ត-ក្រុងចំនួន ៤៨ ប៉ុណ្ណោះ ដែលកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ២.១៧៥ ករណី

(VOVWORLD) - បច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០.៦៧៨.៣៥៩នាក់។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ៨ ឧសភា ដល់ម៉ោង ១៦:០០ ថ្ងៃទី ៩ ឧសភា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ២.១៧៥ ករណីលើទូទាំងប្រទេស (ធ្លាក់ចុះ ៩៣ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ក្រុង ៤៨/៦៣។ បច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០.៦៧៨.៣៥៩នាក់។

នៅថ្ងៃទី ៩ ខែឧសភា អ្នកជំងឺចំនូន ១.៥៧៤ នាក់ត្រូវបានប្រកាសជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៩.៣២២.១៦៥នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រទេសទាំងមូលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រឹមតែ ១ នាក់ប៉ុណ្ណោះ។

ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ប្រភេទជាង ២១៥,៧លានដូស ដែលក្នុងនោះដូសទី ៣ ចាក់បានជិត ៥៦,៤លានដូស  និងជាង ១,៨លានដូស សម្រាប់ចាក់លើកុមារអាយុ ៥-ក្រោម ១២ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ