មន្ត្រី IMF តែងតាំងបេក្ខភាពតំណែងប្រធានាធិបតីលីបង់

(VOVWORLD) - សមាជិកសភាលីបង់នាថ្ងៃទី៤ ខែមិថុនាបានតែងតាំងលោក Jihad Azour នាយកប្រចាំតំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងជាអតីតរដ្ឋមន្ត្រី ហិរញ្ញវត្ថុលីបង់ជាបេក្ខភាព កាន់តំណែងប្រធានាធិបតីដែលនៅទំនេរអស់រយៈពេល ៧ ខែកន្លងមកដោយសារតែ អស្ថិរភាពនយោបាយនៅក្នុងប្រទេសនេះ។

មន្ត្រី IMF តែងតាំងបេក្ខភាពតំណែងប្រធានាធិបតីលីបង់ - ảnh 1អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣  (រូបថត៖ AFP/TTXVN)

អាណត្តិរបស់អតីតប្រធានាធិបតី Michel Aoun បានបញ្ចប់កាលពីខែតុលាឆ្នាំមុន។ ចាប់តាំងពីពេលនោះមក សភាលីបង់បានរៀបចំការបោះឆ្នោតចំនួន ១១ លើក ដើម្បី ជ្រើសរើសប្រធានាធិបតីថ្មី ប៉ុន្តែការបែកបាក់ បានរារាំងបេក្ខជនទាំងអស់សម្រាប់ ទទួលបានការគាំទ្រដែលត្រូវការ ដើម្បីបន្តតំណែងរបស់លោក Aoun។ ប្រទេសលីបង់បច្ចុប្បន្នត្រូវបានដឹកនាំដោយរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលមានអំណាចមានកម្រិត។

មិនច្បាស់លាស់ថានៅពេលណាដែលប្រធានសភាលីបង់លោក Nabih Berri នឹងកោះហៅការបោះឆ្នោតថ្មីដើម្បីជ្រើសរើសប្រធានាធិបតី ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបន្តធ្លាក់ចូលក្នុងវិបត្តិ។ អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសលីបង់ក្នុងខែមេសាឆ្នាំនេះបានកើនឡើងដល់ ២៦៩% ខណៈដែលប្រាក់ផោនលីបង់បានបន្តធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ