មន្ត្រីការបរទេសជាន់ខ្ពស់របស់កូរ៉េខាងត្បូងនិងអាមេរិកជួបចរចារ

(VOVWORLD) - នាថ្ងៃទី ៣ វិច្ឆិកា ក្រសួងការបរទេសកូរ៉េខាងត្បូងនិងអាមេរិកបានឲ្យដឹងថា៖ នាថ្ងៃទី ២ វិច្ឆកា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកបញ្ហានយោបាយ លោក Yoon Soon – gu បានជួបចរចារជាមួយជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូពារនិងអាស៊ី-ប៉ាស៊ីហ្វិក លោក David Stilwell នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែលត្រូវបាន រៀបចំឡើងនៅទីក្រុងបាងកក់នៅប្រទេសថៃ។
មន្ត្រីការបរទេសជាន់ខ្ពស់របស់កូរ៉េខាងត្បូងនិងអាមេរិកជួបចរចារ - ảnh 1 មន្ត្រីការបរទេសជាន់ខ្ពស់របស់កូរ៉េខាងត្បូងនិងអាមេរិកជួបចរចារ

(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ក្រសួងការបរទេសកូរ៉េខាងត្បូងនិងអាមេរិកបានឲ្យដឹងថា៖ នាថ្ងៃទី ២ វិច្ឆកា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកបញ្ហានយោបាយ លោក Yoon Soon – gu បានជួបចរចារជាមួយជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូពារនិងអាស៊ី-ប៉ាស៊ីហ្វិក លោក David Stilwell នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែលត្រូវបាន រៀបចំឡើងនៅទីក្រុងបាងកក់នៅប្រទេសថៃ។ ភាគីទាំងពីរបានអះអាងនូវសម្ព័ន្ធភាពដ៏រឹងមាំរវាងអាមេរិកនិងកូរ៉េខាងត្បូង ទន្ទឹមនឹងនោះ ឈានដល់ការទទួលបានឯកភាពសហការយ៉ាងជិតស្និទសំដៅធានាការគ្មាននុយក្លេអ៊ែរបនីយកម្មចុងក្រោយ លើគ្រប់ជ្រុងជ្រោយ ហើយត្រូវបាន ស.ប.ប.ក. ទទួលស្គាល់។ មន្ត្រីទាំងពីររូបនេះក៏បានសន្យាចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់អាមេរិកនិងគោលនយោបាយឆ្ពោះទៅខាងត្បូងរបស់កូរ៉េខាងត្បូងដោយគិតដល់ផលប្រយោជន៍នៃ ភាគីទាំងពីរប្រកបដោយតុល្យភាព គោរពច្បាប់អន្តរជាតិនិងតួនាទីស្នូលរបស់ អាស៊ាន។ ផ្តោតទៅលើការជជែកវែកញែករវាង Seoul និងតូក្យូទាក់ទិនដល់បញ្ហាប្រវត្តិសាស្ត្រនិងពាណិជ្ជកម្មនេះ អនុរដ្ឋមន្ត្រីការបរទេស Yoon Soon – gu បានអំពាវនាវឲ្យវ៉ាស៊ីនតោនដើរតួនាទីសកម្មដើម្បីកាត់បន្ថយភាពតានតឹង ហើយភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការតាមទិសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ