មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ


មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ - ảnh 1
មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ (Image: VNA)

(VOVworld) – នារសៀសថ្ងៃទី ៥ តុលា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួល បន្ទុកបណ្ដាបញ្ហានៅអាស៊ីបូព៌ារ-ប៉ាស៊ីហ្វិក លោក Daniel Russel និងឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានៅអាស៊ី-ប៉ាស៊ីហ្វិក លោក David Shear បានចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងរយៈពេល ៣ ថ្ងៃនៅកូរ៉េខាងត្បូង។ តាមផែនការ មន្ត្រីជាន់ខ្ពស់របស់អាមេរិកទាំង ២ រូបនេះនឹងពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃប្រទេស ម្ចាស់ផ្ទះអំពីរាល់បញ្ហាសំខាន់ៗក្នុងនោះមានស្ថានភាពលើឧបទ្វីបកូរ៉េផងដែរ។ នា
ព្រឹកថ្ងៃទី ៦ តុលា មន្ត្រីអាមេរិកទាំង ២ រូបពោលខាងលើបានជួបធ្វើការជាមួយ
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lee Kyung Soo និងទៅជួបសម្តែងការគួរ
សមរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ