មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិននឹងជួបប្រជុំគ្នានៅប្រទេសស្វីស
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយក រដ្ឋមន្ត្រីចិន លោក Liu He គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Zurich (ស្វីស) នៅថ្ងៃទី១៨ ខែមករា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ហើយបង្កើនកាណាល់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He។ (រូបថត៖ Reuters) |
ប្រភពពីក្រសួងរតនាគារអាមេរិកបាននិយាយកាលពីថ្ងៃទី ១៦ មករា ថា ជំនួបទល់មុខគ្នាលើកដំបូងរវាងលោកស្រី Yellen និងលោក Liu He លើកនេះគឺជាផ្នែកមួយក្នុងការសន្យារវាងប្រទេសទាំងពីរដើម្បីខិតខំកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានរដ្ឋ Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញឈានមុខគេ (G20) នៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រី Liu He កំពុងស្នាក់នៅប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos៕