មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនបើកកិច្ចប្រជុំអាស៊ាន-ចិនស្តីពីការអនុវត្តDOC

(VOVWORLD) -នាថ្ងៃទី១៨ឧសភា អាស៊ាននិងចិនបានរៀបចំកិច្ចប្រជុំបណ្តាមន្ត្រី (SOM) អាស៊ាន-ចិនស្តីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC) លើកទី១៤នៅទីក្រុងគួយយ៉ាងប្រទេសចិន។ 
មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនបើកកិច្ចប្រជុំអាស៊ាន-ចិនស្តីពីការអនុវត្តDOC - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំនេះ ដោយអនុរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី Chee Wee Kiong និងសមភាគីចិន លោក Liu Zhenmin ធ្វើជាសហអធិបតី។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពី ស្ថានភាពនៅសមុទ្រខាងកើត ការអនុវត្ត DOC និងដំណើរការកសាងក្រមប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ចូលរួមក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀត ណាម បានថ្លែងមតិស្តីពីសភាពការណ៍នៅសមុទ្រខាងកើត។ទន្ទឹមជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីអនុវត្តការអត់ធ្មត់ មិនប្រើប្រាស់ អំពើហឹង្សា ដោះស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ មាន UNCLOS ១៩៨២ ពិនោះរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ