មន្ត្រីជប៉ុន ហ្វីលីពីននិងអូស្ត្រាលីពិភាក្សាអំពីសន្តិសុខតំបន់
(VOVWORLD) - លោក នាយករដ្ឋមន្រ្តី Suga បានសម្ដែងនូវការប្រឆាំងជំទាស់គ្រប់កាយវិការដោយឯកតោ ភាគីទាំងអស់ សំដៅផ្លាស់ប្ដូរសភាព ការណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំងចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ចិននាពេលថ្មីៗនេះ រួមទាំងការអនុវត្តច្បាប់ឆ្មាំការពារសមុទ្រថ្មីរបស់ចិនចាប់តាំងពីខែកុម្ភៈកន្លង មកផងដែរ។
នាវារបស់កម្លាំងឆ្មាំសមុទ្រចិននៅក្នុងតំបន់សមុទ្រជិតប្រជុំកោះជម្លោះ Diaoyu (ជប៉ុនហៅថា Senkaku) នៅសមុទ្រ Hoa Tung។ (រូបថត៖ AFP/VNA) |
ថ្នាក់ដឹកនាំជប៉ុនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយដាច់ដោយឡែកជាមួយសមភាគីហ្វីលីពីន និងអូស្ត្រាលី អំពីបញ្ហាក្នុងទំនាក់ទំនងទ្វេភាគី និងសុវត្ថិភាព សន្តិសុខតំបន់។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១៩ខែឧសភា នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឯកភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាស្ថិរភាពនិងសន្តិភាពក្នុងតំបន់។ លោក នាយករដ្ឋមន្រ្តី Suga បានសម្ដែងនូវការប្រឆាំងជំទាស់គ្រប់កាយវិការដោយឯកតោ ភាគីទាំងអស់ សំដៅផ្លាស់ប្ដូរសភាពករណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំងចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ចិននាពេលថ្មីៗនេះ រួមទាំងការអនុវត្តច្បាប់ឆ្មាំការពារសមុទ្រថ្មីរបស់ចិនចាប់តាំងពីខែកុម្ភៈកន្លង មកផងដែរ។ នារសៀលថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បាន ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូស្ត្រាលី លោក Peter Dutton ដើម្បី ពិភាក្សាអំពីទំនាក់ទំនងការពារជាតិទ្វេភាគីក៏ដូចជាបញ្ហាសន្តិសុខតំបន់ផ្សេងៗទៀត។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីផ្នែកការពារជាតិជា មួយអាមេរិក ក៏ដូចជាដៃគូដទៃទៀត សំដៅថែរក្សានិងពង្រឹងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព បើកចំហរ សុវត្ថិភាព បរិយាប័ន្ននិងសម្បូររុងរឿង៕