|
រដ្ឋមន្រ្តីទទួលបញ្ហា Brexit របស់អង់គ្លេសលោក David Davis (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២១ វិច្ឆិកា រដ្ឋមន្រ្តីទទួលបញ្ហា Brexit របស់អង់គ្លេសលោក
David Davis បានមានជំនួបចរចារជាមួយប្រធានក្រុមចរចាររបស់ EU លោក Michel
Barnier។នេះជាជំនួបចរចារដែលចាប់ផ្ដើមឲ្យជំនួបជាច្រើនទៀតដែល អង់គ្លេស
សង្ឃឹមថា អាចបង្កើតគ្រិះស្ថានសំរាប់ដំណើរការសន្ទនាដោយមាន លក្ខណៈ
ស្ថាបនាស្ដីអំពី Brexit។រដ្ឋមន្រ្តីលោក Davis បានឲ្យដឹងថា លោកនឹង ចូលរួមជំនួប
ចរចារនៅរាជធានីព្រុចស៊ែលរបស់ប៊ែលហ្សិកនិងទីក្រុង Strasbourg របស់បារាំងក្នុង
សប្ដាហ៍នេះ។រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ EU នៅបដិសេធកិច្ចចរចារជាផ្លូវ
ការណាក៏ ដោយអំពី Brexit មុននឹងអង់គ្លេសនៅតែបញ្ចូលជាធរមាននូវមាត្រាទី៥០
ក្នុងសន្ធិ សញ្ញា Lisbon ដែលនាំចក្រភពនេះចាកចេញពីផ្ទះរួមជាផ្លូវការ៕