មន្ត្រីអាមេរិកនិងចិនសន្យាបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១
(VOVWORLD) - នាថ្ងៃទី ២៤ ខែសីហា មន្រ្តីអាមេរិកនិងចិនបានជួបពិភាក្សាគ្នាតាមប្រព័ន្ធ វីដេអូ ដោយមានការចូលរួមពីតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer រដ្ឋមន្ត្រីរតនាគារលោក Steven Mnuchin និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He (រូបថត៖ AFP) |
ជំនួបប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែមករាកន្លងមក ។ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីជំហានដែលចិនបានអនុវត្តសំដៅការពារ កម្មសិទ្ធិបញ្ញារបស់សហរដ្ឋ អាមេរិកនិងធ្វើសេរីភាវូបនីយកម្មទីផ្សារសេវាកម្ម ហិរញ្ញវត្ថុផងដែរ។
សេចក្តីជូនដំណឹងពីខុទ្ទកាល័យនៃតំណាងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ ថាភាគីទាំងពីរមានការរីកចម្រើន ហើយក៏បានសន្យាថាចាត់វិធានការចាំបាច់ដើម្បីធានាបាននូវជោគជ័យនៃកិច្ចព្រមព្រៀងនេះតែម្តង។ ទន្ទឹមនឹងនេះ យោងតាមសេចក្តីជូនដំណឹងពីភាគីប្រទេសចិន បានឲ្យដឹងថាភាគីទាំងពីរ ធ្វើការសន្ទនាប្រកបដោយការស្ថាបនាស្តីពីការពង្រឹងការសម្របសម្រួលខាងគោលនយោបាយម៉ាក្រូ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ផងដែរ៕