មុន្ត្រីអាមេរិក៖សកម្មភាពរបស់ចិននៅសមុទ្រខាងកើតធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង

(VOVworld) - ក្រសួងការពារជាតិអាមេរិកនាថ្ងៃទី៧ មករា បានព្រមានថា ការដែល
ចិនដំណើរការហោះហើរសាកល្បងទៅកាន់ព្រលានយន្តហោះដែលប្រទេសនេះ
កសាងឡើងដោយខុសច្បាប់នៅលើវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa
របស់វៀតណាមជាទង្វើរធ្វើឲ្យភាពតានតឹងនិងអស្ថិរភាពនៅក្នុងតំបន់កើនឡើង។
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យវិមាន
បញ្ចកោនលោក Peter Cook បានសង្កត់ធ្ងន់ថា អាមេរិកព្រួយបារម្ភ អំពីការហោះ
ហើរនេះក៏ដូចជាសកម្មភាពរបស់ចិននៅកោះជំលោះនានានៅ សមុទ្រខាងកើត
ផងដែរ។បំរ៉ែបំរួលណាក៏ដោយដូចជាការស្វែងរករបៀបយោធាភាវូបនីយកម្មឬ
កសាងកោះសិប្បនិមិត្តនៅសមុទ្រខាងកើត នឹងត្រឹមតែបង្កើត ឡើងអស្ថិរភាព
នៅក្នុងតំបន់ប៉ុណ្ណោះ។
មុន្ត្រីអាមេរិក៖សកម្មភាពរបស់ចិននៅសមុទ្រខាងកើតធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង - ảnh 1
អ្នក នាំពាក្យវិមានបញ្ចកោនលោក Peter Cook (រូបថត៖defense.gov)

ក្នុងពេលនោះ នៅសន្និសីទកាសែតរួមជាមួយសមភាគីហ្វីលីពីនលោក Albert del
 Rosario រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond ដែលកំពុងបំពេញ
ទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍នេះបានអះអាងថា បញ្ហាសេរីភាពខាងនាវា
ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺមិនអាចជជែកឡើយ ហើយទង្វើរ
ណាក៏ដោយដែលរាំងស្កាត់សកម្មភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រ
 ខាងកើតនោះត្រូវបានចាត់ទុកជាខ្សែកំណត់ក្រហមចំពោះអង់គ្លេស។រីឯខ្លួនវិញ
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Rosario បានអះអាងថា ការដែលចិនដំណើរ
ការហោះហើរសាកល្បងនៅព្រលានយន្តហោះដែលប៉េកាំងកសាងឡើងដោយ
 ខុសច្បាប់នៅវាលថ្ម Chu Thap គឺសកម្មភាពមិនអាចព្រមទទួលបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ