មិនទាន់មានព័ត៍មានថាជនវៀតណាមត្រូវរងឥទ្ធិពលក្នុងការវាយប្រហារនៅ Burkina Faso
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី១៦ មករាឆ្នាំ ២០១៦ ឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិ
កម្មរបស់វៀតណាម ចំពោះការវាយប្រហារ និងរំដោះចំណាប់ខ្មាំង នៅ ប្រទេស
Burkina Faso នាយប់ថ្ងៃទី១៥ មករា ឆ្នាំ ២០១៦ (តាមម៉ោងតំបន់) អ្នកនាំពាក្យក្រ
សួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាម
ព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងក្លា ការវាយប្រហារភេរវកម្មដែលបានប្រ
ព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ហើយនាពេលថ្មីៗនេះ គឺនៅប្រទេស
Burkina Faso នាថ្ងៃទី១៥ មករា ឆ្នាំ ២០១៦ បណ្ដាលអោយមនុស្សជាច្រើននាក់
ត្រូវស្លាប់ និងរងរបួស។
ឆ្លើយសមនួរបរស់អ្នកយកព័ត៍មាន អំពីមានជនវៀតណាមជាជនរងគ្រោះ
ក្នុងការវាយប្រហារភេរវកម្មនេះឬទេ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានអោយដឹងថា៖រហូតមកដក់ពេលនេះ មិនទាន់មានព័ត៍
មានណាថា មានប្រជនពលរដ្ឋវៀតណាមត្រូវស្លាប់ក្នុងការវាយប្រហារនេះទេ។
ក្រសួងការបរទេសក៏បានស្នើអោយគ្រប់ស្ថាប័នទាក់ទិនរបស់វៀតណាម បន្ត
ក្តាប់ជាប់ព័ត៍មាន និងមានវិធានការជួយឧបត្ថម្ភបន្ទាន់ ដើម្បីធានាសុវត្ថិភាព
សំរាប់ប្រជាពលរដ្ឋវៀតណាមនៅ Burkina Faso៕