មិនទាន់មានព័ត៌មានស្ដីពីជនវៀតណាមដែលបានស្លាប់ឬរងរបួសក្នុងការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅទីក្រុង Palu ប្រទេសឥណ្ឌូនេស៊ី

(VOVWORLD) - តាមព័ត៌មានពីក្រសួងការបរទេសវៀតណាមឲ្យដឹងថា បន្ទាប់ពីកើតមាន ឡើងការរញ្ជួយដីនិងរលកយក្សស៊ូណាមីកាលពីថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុង Palu ប្រទេសឥណ្ឌូនេស៊ីនោះ ស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ីបានស្វែង យល់យ៉ាងឆាប់រហ័សអំពីស្ថានភាពរបស់ប្រជាពល រដ្ឋវៀតណាមនៅតំបន់ដែល រងផលប៉ះពាល់ ហើយអនុវត្តន៍វិធានការឧបត្ថម្ភចាំបាច់នានា។
មិនទាន់មានព័ត៌មានស្ដីពីជនវៀតណាមដែលបានស្លាប់ឬរងរបួសក្នុងការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅទីក្រុង Palu ប្រទេសឥណ្ឌូនេស៊ី - ảnh 1 ការរញ្ជួយដីបង្កឡើងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Palu (រូបថត៖ Reuters)


រហូតមកដល់ ពេលនេះ មិនទាន់មានព័ត៌មានស្ដីពីជនវៀតណាមដែលបានស្លាប់ឬរងរបួសក្នុង ការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឡើយ។ និស្សិតវៀតណាមទាំង១០នាក់ ដែលកំពុងសិក្សារៀនសូត្រនៅសកលវិទ្យាល័យ Tadulako ទីក្រុង Palu សុទ្ធតែ មានសុវត្ថិភាព។ ស្ថានទូតវៀតណាមកំពុងជួយឧបត្ថម្ភប្អូនៗនិស្សិតទាំងនេះអំពី លំនៅដ្ឋានរហូតដល់ពេលដែលស្ថានភាពវិលត្រឡប់ទៅរកភាពធម្មតាវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ