មិនទាន់មានភ័ស្តុតាងដែលសរឲ្យឃើញថា hacker រុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតនៅអាមេរិក

មិនទាន់មានភ័ស្តុតាងដែលសរឲ្យឃើញថា hacker រុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតនៅអាមេរិក - ảnh 1
លោក Sean Spicer (រូបថត៖AFP/TTXVN)

(VOVworld) - ថ្លែងមតិនាថ្ងៃទី២ មករា នៅលើទូរទស្សន៍ លោក Sean Spicer
នាយកសារព័ត៌មានរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ហើយត្រូវ
បានជ្រើសតាំងជាលេខាធិការសារព័ត៌មានរបស់សេតវិមាន បានឲ្យដឹងថា លោក
ប្រធានាធិបតីជាប់ឆ្នោតនឹងពិនិត្យមើលយ៉ាងមឺងម៉ាត់នូវរបាយការណ៍ស៊ើបការណ៍
សម្ងាត់ស្ដីអំពីការចោទប្រកាន់ថា​ hacker រុស្ស៊ីជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានា
ធិបតី។លោកសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយយ៉ាងប្រញាប់ប្រញាល់នូវការចោទ
ប្រកាន់អំពីទង្វើររបស់ hacker រុស្ស៊ីនាពេលនេះគឺសកម្មភាពមិនមានការទទួលខុស
ត្រូវ។
ក្នុងបម្រែបម្រួលថ្មីបំផុត មុននឹងថ្ងៃចូលឆ្នាំសកល២០១៧ វ៉ាស៊ីនតោនបាន
អនុវត្តន៍បទដាក់ទណ្ឌកម្មថ្មីទៅលើម៉ូស្គូដោយចាត់ទុកថា រុស្ស៊ីបានធ្វើ អន្តរាគមន៍
ទៅក្នុងការបោះឆ្នោតនៅអាមេរិក។ប៉ុន្តែ រដ្ឋាភិបាលរុស្ស៊ីបានច្រាន ចោលការចោទ
ប្រកាន់នេះយ៉ាងភ្លាមៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ