មិនទាន់រកឃើញនាវិកវៀតណាមចំនួន៦នាក់ដែលបាត់ខ្លួននៅកូរ៉េខាងត្បូង

(VOVWORLD) - នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេសរបស់ វៀតណាមបានផ្ញើរ លិខិតសំណូមពរអោយបណ្ដាសហគ្រាសដែលបញ្ជូនពលករវៀតណាមទាំង៦ នាក់ទៅធ្វើការជាសមាជិកនាវិកនៅកូរ៉េខាងត្បូងដែលកំពុងបាត់ខ្លួននោះ ត្រូវ ផ្ទៀងផ្ទាត់ព័ត៌មានហើយជូនដំណឹងទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះនិង ជួយឧបត្ថម្ភបំពេញបែបបទចាំបាច់អោយបានឆាប់រហ័ស៕
មិនទាន់រកឃើញនាវិកវៀតណាមចំនួន៦នាក់ដែលបាត់ខ្លួននៅកូរ៉េខាងត្បូង - ảnh 1កន្លែងកើតហេតុឆេះនាវានៅតំបន់សមុទ្រជិតកោះ Jeju កូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ (រូបថត៖ Yonhap) 

ពាក់ព័ន្ធដល់ករណីដែលក្រុមនាវិកវៀតណាមចំនួន៦នាក់បានបាត់ខ្លួននៅតំបន់សមុទ្រជិតកោះ Jeju របស់កូរ៉េខាងត្បូងនោះ នារសៀលថ្ងៃទី២០ ខែ វិច្ឆិកា តំណាងក្រុមហ៊ុនបញ្ជូនពលករ បានអោយដឹងថា ការងារស្វែងរកជនរង គ្រោះនៅតែត្រូវបានគណៈគ្រប់គ្រងពលករវៀតណាមនៅកូរ៉េខាងត្បូង បណ្ដា សហគ្រាសនិងស្ថាប័នសមត្ថកិច្ចនានានៅប្រទេសសាមីសហការគ្នាអនុវត្តយ៉ាងសកម្ម ប៉ុន្តែជួបការលំបាកដោយសារអាកាសធាតុនៅសមុទ្រមិនងាយស្រួល នោះទេ។ លោក Nguyen Duc Nam អគ្គនាយកក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់ធន ធានមនុស្សអន្តរជាតិនិងពាណិជ្ជកម្ម (SoNa) ជាសហគ្រាសដែលបញ្ជូន នាវិកចំនួន២នាក់ក្នុងចំណោមនាវិករងគ្រោះទាំង៦នាក់ទៅធ្វើការនៅ កូរ៉េខាងត្បូង បានអោយដឹងថា៖

        “ក្រុមហ៊ុន SoNa មានពលករ២នាក់ក្នុងចំណោមពលកររងគ្រោះទាំង៦ នាក់។ ពលករទាំងពីរនេះមានស្រុកកំណើតនៅខេត្ត Quang Binh។ នាបច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ជូនតំណាងទៅកាន់កូរ៉េខាងត្បូងហើយកំពុងសហការជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីដោះស្រាយរឿងហេតុនេះ។ តាមព័ត៌មាន ថា អាជ្ញាធរនៃ ប្រទេសសាមីបានបញ្ជូនអ្នកមុជទឹកនិងមធ្យោបាយដើម្បីស្វែងរកជនរងគ្រោះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយ”។

        មុននោះ នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេសរបស់វៀតណាមបានផ្ញើរ លិខិតសំណូមពរអោយបណ្ដាសហគ្រាសដែលបញ្ជូនពលករវៀតណាមទាំង៦ នាក់ទៅធ្វើការជាសមាជិកនាវិកនៅកូរ៉េខាងត្បូងដែលកំពុងបាត់ខ្លួននោះ ត្រូវ ផ្ទៀងផ្ទាត់ព័ត៌មានហើយជូនដំណឹងទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះនិង ជួយឧបត្ថម្ភបំពេញបែបបទចាំបាច់អោយបានឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ