មន្ទីរបញ្ចកោណអះអាងថាគោលនយោបាយរបស់អាមេរិកប្រឆាំងក្រុម IS នៅ ស៊ីរីគឺមិនបានផ្លាស់ប្តូរឡើយ
(VOVWORLD) -មន្ទីរបញ្ចកោណនាថ្ងៃទី ៥ មេសាបានអះអាងថា៖ គោលនយោបាយយោធារបស់អាមេរិកចំពោះការប្រយុទ្ធប្រឆាំង អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី គឺមិនផ្លាស់ប្ដូរឡើយ ហើយនាច្ចុប្បន្ន ទាហានអាមេរិកនៅតែរក្សាវត្តមាននៅប្រទេសជ្ឈឹមបូព៌ានេះ។
គោលនយោបាយរបស់អាមេរិកប្រឆាំងក្រុម IS នៅ ស៊ីរីគឺមិនបានផ្លាស់ប្តូរ |
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យ មន្ទីរបញ្ចកោណលោកស្រី Dana White បានសង្កត់ធ្ងន់ថា៖ " តួនាទីរបស់ឃើងខ្ញុំនៅស៊ីរីគឺដើម្បីវាយបរាជ័យ IS ហើយបេសកកម្មនេះមិនផ្លាស់ប្តូរឡើយ"។
នាថ្ងៃដដែល នាយកក្រុមប្រឹក្សាប្រធានសេនាធិការនៃកងទ័ពចម្រុះអាមេរិក ឧត្តមសេនីយ៍ទោកងទ័ពជើងទឹកវាយលើគោក លោក Kenneth McKenzie ក៏បានអះអាងសារជាថ្មីអំពីគោលជំហររបស់មន្ទីរបញ្ចកោណ។ លោក Kenneth McKenzie បានលើកច្បាស់ថា៖ “យើងខ្ញុំតែងតែចាត់ទុកថា៖ នាគ្រាបញ្ចប់ក្នុងការប្រឆាំង IS នៅស៊ីរីនោះ យើងខ្ញុំនឹងកែសម្រួលវត្តមានរបស់ទាហាននៅប្រទេសនេះ ហើយយោងតាមស្ថានភាពនេះគឺ គ្មានអ្វីផ្លាស់ប្ដូរឡើយ”៕