មន្ទីរពេទ្យកុមារមជ្ឈិមត្រូវជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺឈានមុខ

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវាសាងសង់និងអភិវឌ្ឍន៍មន្ទីរពេទ្យកុមារមជ្ឈិម (១៤កក្កដា១៩៦៩-១៤កក្កដា២០១៩) និងបំពាក់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២ ចំពោះមន្ទីរពេទ្យផងដែរ។
មន្ទីរពេទ្យកុមារមជ្ឈិមត្រូវជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺឈានមុខ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរួបអនុស្សាវរីយ៍ជាមួយវេជ្ជបណ្ឌិត និងកម្មាភិបាលនៃមន្ទីរពេទ្យកុមារមជ្ឈិម 

អញ្ជើញថ្លែងក្នុងពិធី  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់ឲ្យមន្ទីរពេទ្យត្រូវជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺឈានមុខក្នុងវិស័យពេទ្យកុមារ។ ក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល មន្ទីរពេទ្យកុមារមជ្ឈិមបានក្លាយទៅជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺគួរឲ្យទុកចិត្តសម្រាប់ប្អូនកុមារដែលរងជំងឺធ្ងន់ និងជាទីបង្អែកសម្រាប់ប្រព័ន្ធពេទ្យកុមារទូទាំងប្រទេសផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺសម្រាប់កុមារនោះ ភារកិច្ចត្រូវបានដាក់ចេញគឺធ្ងន់ធ្ងរណាស់ ដែលទាមទារឲ្យកម្មាភិបាលទាំងអស់ វេជ្ជបណ្ឌិតទាំងអស់ ភ្នាក់ងារសុខាភិបាល ត្រូវខិតខំប្រឹងប្រែងដោយឥតឈប់ឈរលើគ្រប់វិស័យ។ យ៉ាង ណាមិញ មន្ទីរពេទ្យកុមារមជ្ឈិម ត្រូវជាអាសយដ្ឋានពិនិត្យព្យាបាលជំងឺឈានមុខលើវិស័យពេទ្យកុមារ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យត្រូវមានការផ្លាស់ប្តូរថ្មី ស្វាហាប់និងមានការច្នៃប្រឌិត ជាពិសេស បង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងការកសាងប្រព័ន្ធអភិបាលកិច្ចទំនើបទៀតផង ដើម្បីនាំមន្ទីរពេទ្យកុមារមជ្ឈិមបានក្លាយទៅជាមន្ទីរពេទ្យកុមារជឿនលឿន ទំនើប មានគុណភាពខ្ពស់ក្នុងតំបន់និងលើពិភព លោកជាពុំខាន”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យមន្ទីរពេទ្យ លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺដោយឥតឈប់ឈរ អភិក្រមជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប។ ម្យ៉ាងវិញទៀត បន្តបណ្តុះបណ្តាលប្រភពធនធានមនុស្សនិងផ្ទេរប្រគល់បច្ចេកទេសសម្រាប់ប្រព័ន្ធពេទ្យកុមារទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ