មានបទឈប់បាញ់មួយទៀតក្នុងរយៈពេល៧២ម៉ោងនៅតំបន់ Gaza
|
តំបន់ Gaza |
(VOV)_ចាប់ពីម៉ោង០ ថ្ងៃទី ១១ សីហា (ម៉ោងតំបន់) មានបទឈប់បាញ់មួយទៀត អូសបន្លាយក្នុងរយៈពេល៧២ម៉ោង រវាងអ៊ីស្រាអ៊ែល និងចលនា
ឥស្លាម Hamas របស់ប៉ាឡេស្ទីន នៅតំបន់ Gaza ចាប់មានសុពលភាព។ បទ
ឈប់បាញ់នេះត្រូវបានអនុវត្តតាមការផ្តើមគំនិតរបស់អេហ្សីប។ ក្នុងសន្និសីទគណរដ្ឋមន្ត្រីប្រចាំថ្ងៃ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានអោយដឹងថា៖ យុទ្ធសាស្ត្រយោធារបស់ប្រទេសនេះនៅតំបន់ Gaza នឹង
បានអនុវត្តជាបន្ត ប្រសិនបើចលនា Hamas នៅបន្តបាញ់កាំភ្លើងចូលក្នុងដែន
ដីអ៊ីស្រាអ៊ែល។ ចាប់ពីថ្ងៃទី៧សីហាមក អំពើហឹង្សារនៅ Gaza បានធ្វើអោយ
ជនប៉ាឡេស្ទិនចំនួនជិត២ពាន់នាក់ និងជនអ៊ីស្រាអ៊ែលចំនួន៦៧នាក់ត្រូវស្លាប់។ រហូតមកដល់ពេលនេះដំណើការចរចារ ស្ដីពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅមិនទាន់មានការរីកចំរើនអ្វីទេ៕