មានបន្ថែមប្រទេសចំនួន៣ទៀតចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរថ្មី

(VOVWORLD) - មានបន្ថែមប្រទេសចំនួន៣ទៀតបានបង្ហាញ ការគាំទ្រចំពោះសន្ធិសញ្ញា ហាមឃាត់អាវុធនុយក្លេអ៊ែរថ្មី ដែលត្រូវបានអនុម័តដោយអ.ស.បកាលពីខែ កក្កដាកន្លងទៅ។

 ប្រទេសថ្មីចំនួន៣នោះគឺ Saint Vincent និង Grenadines Jamaica និង Nambia។ ដូច្នេះដល់ពេល នេះ មានប្រទេសសរុប៥៦បានចូលរួម ចុះហត្ថលេខាលើសន្ធិសញ្ញានេះហើយមានប្រទេស ចំនួន៣ បាន អនុម័តហើយ។ សន្ធិសញ្ញានេះនឹងចូលជាធរមានក្នុងរយៈពេល៩០ថ្ងៃក្រោយពីទទួលបានការ អនុម័តនៃប្រទេសចំនួន៥០។ នេះជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានលក្ខណៈ ចាប់បង្ខំខាង គតិយុត្តដំបូង ស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ក្នុង គោលដៅឆ្ពោះទៅការ លុប ចោលយ៉ាងពេញលេញនូវអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ