មានបន្ថែមពលរដ្ឋអង់គ្លេសជាច្រើនគាំទ្រការស្ថិតនៅ EU
(VOVworld) - លទ្ធផលនៃការស៊ើបអង្កេតតាមបណ្ដាញអ៊ីនធឺណែតដែល អនុវត្តន៍
ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Opinium Research ហើយប្រកាសនា ថ្ងៃទី៣០ មេសា
បានសរឲ្យឃើញថា បរិមាណពលរដ្ឋអង់គ្លេសចង់ឲ្យប្រទេស នេះស្ថិតនៅសហ
ភាពអឺរ៉ុប (EU) បានកើនឡើងក្នុងរយៈពេល៤សប្ដាហ៍កន្លង ទៅ។ជាក់ស្ដែងគឺ៤២%
នៃបរិមាណអ្នកចូលរួមការស៊ើបអង្កេតនេះចង់ឲ្យអង់គ្លេសស្ថិតនៅ EU ខណៈដែល
៤១%នៃបរិមាណអ្នកបានសួរចង់ចាកចេញពីដំបូលរួម អឺរ៉ុប។អ្នកវិភាគមួយចំនួន
ចាត់ទុកថា អង់គ្លេសនឹងបន្តស្ថិតឬចាកចេញពី EU គឺផ្អែកទៅលើការដែលមជ្ឈដ្ឋាន
យុវជននៅប្រទេសនេះមានសកម្មទៅបោះឆ្នោតក្នុង ការស្ទាបស្ទង់មតិដែលគ្រោង
នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ មិថុនាខាងមុខដែរ ឬអត់ទេ៕