មានបន្ថែមមូលដ្ឋានកែច្នៃត្រីរអិលចំនួន១២ទៀតរបស់វៀតណាមត្រូវបានអនុញាតឲ្យនាំចេញទៅអាមេរិក

មានបន្ថែមមូលដ្ឋានកែច្នៃត្រីរអិលចំនួន១២ទៀតរបស់វៀតណាមត្រូវបានអនុញាតឲ្យនាំចេញទៅអាមេរិក - ảnh 1
កែច្នៃត្រីរអិលនាំចេញ (រូបថត៖An Hieu/TTXVN)

(VOVworld) - ស្ថាប័នត្រួតពិនិត្យនិងសុវត្ថិភាពស្បៀងអាហារនៃក្រសួងកសិកម្ម
អាមេរិក ទើបនឹងបានយល់ស្របបំពេញបន្ថែមមូលដ្ឋានចំនួន១២ទៀតរបស់វៀត
ណាមក្នុងបញ្ជីរាយនាមមូលដ្ឋានកែច្នៃត្រីរអិលអំបូរ Siluriformes ដែល ត្រូវបានអនុ
ញ្ញាតឲ្យនាំចេញទៅក្នុងអាមេរិក បង្កើនបរិមាណ មូលដ្ឋានសរុបដែលត្រូវបានអនុ
ញ្ញាតឲ្យនាំចេញត្រីរអិលចូលក្នុងអាមេរិកឡើងដល់៥៧មូលដ្ឋាន។ ចំពោះមុខព័ត៌
មាននេះ នាយកដ្ឋានគ្រប់គ្រងគុណភាពនៃកសិផល រុក្ខផលនិងជលផលវៀតណាម
 បានសំណូមពរឲ្យក្រុមហ៊ុនទាំងអស់ដែលទើបនឹងបានបំពេញបន្ថែមក្នុងបញ្ជីរាយ
នាមពោលខាងលើ ម្ចាស់ការត្រួតពិនិត្យឡើងវិញនូវគុណភាព ធានាឲ្យត្រីរអិលអំបូរ
 Siluriformes នាំចេញទៅអាមេរិកឆ្លើយតបនឹងសំណូមពរ របស់ស្ថាប័នត្រួតពិនិត្យនិង
សុវត្ថិភាពស្បៀងអាហារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ