|
មានបន្ថែមអ្នកស្លាប់និងរងរបួសក្នុងបាតុកម្មពាក់ព័ន្ធដល់ IS
(រូបថតៈAFP/TTXVN ) |
(VOVworld)-យ៉ាងហោច ណាស់មានជនចំនួន៦នាក់ត្រូវស្លាប់ និង២០នាក់ផ្សេង
ទៀតរងរបួស ក្នុងបាតុកម្មរបស់ជន Kurd នៅទួរគី ដែលប្រព្រឹត្តទៅនាថ្ងៃទី៩ តុលា សំដៅប្រឆាំងជំទាស់រដ្ឋអំណាច Ankara មិនទាន់មានអំពើប្រឆាំងពួក ឧទ្ទាម IS
នៅទីរួមស្រុក Kobane របស់ស៊ីរី ជាប់នឹងព្រំដែនប្រទេសទួរគី។
ក្នុងពេលជាមួយគ្នានោះ នៅខេត្តជាប់ព្រំដែន Gaziantep ភាគខាងរត្បូង របស់
ទួរគី ការប៉ះទង្គិចទ្រង់ទ្រាយធំ រវាងបាតុករជាមួយបូលីសបណ្តាលឲ្យមនុស្សចំនួន
៤នាក់ត្រូវស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស។
ក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់ពាក្យសម្តីរបស់ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក H ussein Amir Abdollahian ឲ្យដឹងថា ប្រទេសនេះ
ចាប់ផ្តើម ការពិភាគ្សាជាមួយទួរគី សំដៅបញ្ជុះបញ្ជូលរដ្ឋអំណាច Ankara រារាំង
ពួកឧទ្ទាមទន្រ្ទានកាន់កាប់ Kobane ជាទីរួមស្រុកជាប់ព្រំដែន ជាមួយស៊ីរី៕