មានប្រទេសជាង ៤០ បានបញ្ជូនទំនិញជំនួយដល់ប្រទេសឥណ្ឌាដើម្បីឆ្លើយតបនឹងរលកទី២នៃជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - នាថ្ងៃទី ២៩ ខែមេសា ប្រទេសឥណ្ឌាបានទទួលទំនិញជំនួយ និងការស្នើ    ផ្តល់ជំនួយឧបត្ថម្ភពីប្រទេសចំនួនជាង ៤០ នៅលើពិភពលោក ដើម្បីជួយឲ្យ ប្រទេសឥណ្ឌាទប់ស្កាត់រលកទី ២នៃជំងឺកូវីដ-១៩។ សំភារៈបរិក្ខាដែលបានបរិច្ចាគភាគច្រើនជាឧបករណ៍ផ្ទុកអុកស៊ីសែន និងឧបករណ៍  ផលិតអុកស៊ីសែន រួមទាំងថ្នាំដង្កូវចាំបាច់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ផងដែរ។
មានប្រទេសជាង ៤០ បានបញ្ជូនទំនិញជំនួយដល់ប្រទេសឥណ្ឌាដើម្បីឆ្លើយតបនឹងរលកទី២នៃជំងឺរាតត្បាតកូវីដ-១៩ - ảnh 1ជើងហោះហើរជំនួយរបស់ UAE សម្រាប់ប្រទេសឥណ្ឌាថ្ងៃទី ២៩ ខែមេសា( រូបថត៖ ANI)

សេតវិមានបានឲ្យដឹងថាការផ្តល់ជំនួយលើកទីមួយ នឹងរួមមានទាំងវត្ថុធាតុដើមដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ចំនួនជាង ២០ លានដូស រួមជាមួយឧបករណ៍ផ្ទុក អុកស៊ីសែនចំនួន ១.១០០ គ្រឿង ម៉ាស់ការពារប្រភេទ N95 ចំនួន ១៥ លានម៉ាស់ជាដើម។ក្រៅពីនេះរួមមានទាំងថ្នាំ Remdesivir ចំនួន ២០,០០០ ដូស ដែលជាថ្នាំប្រឆាំងវីរុស ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ មានអាការៈធ្ងន់ធ្ងរផងដែរ។ យោងតាមស្ថិតិរបស់គេហទំព័រ worldometers. info បានឱ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨៦.៨២៩នាក់ មាន ៣.៥០១ ករណី បានស្លាប់ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ១៨.៧៥៤.៩២៥ នាក់ ដែលក្នុងនោះមាន ២០៨.៣១៣ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ