មានប្រទេសអឺរ៉ុបចំនួន ៤ ទៀតចូលរួមមជ្ឈមណ្ឌលការពារបណ្តាញអ៊ីធើណែត NATO
(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា ប្រទេសប៊ុលហ្គារី រួមជាមួយប្រទេសចំនួន ៣ ផ្សេងៗទៀតគឺប្រទេសដាណឺម៉ាក ន័រវែស និងរ៉ូម៉ានីបានចុះឈ្មោះចូលរួមក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការការពារបណ្តាអ៊ីធើណែតណាតូ (NATO)។
មានប្រទេសអឺរ៉ុបចំនួន ៤ ទៀតចូលរួមមជ្ឈមណ្ឌលការពារបណ្តាញអ៊ីធើណែត NATO |
មជ្ឈមណ្ឌលនេះស្ថិតនៅក្នុងរដ្ឋធានី Tallinn នៃប្រទេសអេស្តូនី ហើយនាពេលថ្មីៗនេះមានសមាជិកចំនួន ២៥ ប្រទេស។ បេសកកម្មរបស់មជ្ឈមណ្ឌលនេះគឺលើកកម្ពស់សមត្ថភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មានរវាងណាតូ បណ្តាប្រទេសជាសមាជិក និងដៃគូនានាក្នុងវិស័យការពារបណ្តាញអ៊ិនធើណែតតាមរយៈការអប់រំ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ វិភាគនិងផ្តល់ការប្រឹក្សាផង ដែរ។ ចូលរួមមជ្ឈមណ្ឌលនេះ បណ្តាប្រទេសអាចកសាងនិងអភិវឌ្ឍសមត្ថភាពផ្នែកសុវត្ថិភាពបណ្តាញអ៊ីធើរណែតទៀតផង៕