មានមនុស្សចំនួន ៤០ នាក់ត្រូវបានស្លាប់និងរងរបួសនៅក្នុងករណីផ្ទុះនៅរដ្ឋធានីអាហ្វហ្គានីស្ថាន
(VOVWORLD) - អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Tariq Arian បានឲ្យដឹងថាថារ៉ុក្កែតចំនួន ១៤ គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តធុនតូចពីរនៅចំណុចពីរផ្សេងគ្នា។
ទិដ្ឋភាពនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតមួយនៅ Khair Khana ភាគពាយព្យនៃទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននាថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA) |
នាថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមមន្រ្តីនិងសាក្សីបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ៨ នាក់បានស្លាប់និងជាង ៣០ នាក់ទៀតរងរបួសនៅក្នុងការផ្ទុះនិងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Tariq Arian បានឲ្យដឹងថាថារ៉ុក្កែតចំនួន ១៤ គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តធុនតូចពីរនៅចំណុចពីរផ្សេងគ្នា។
កងកម្លាំងសន្តិសុខនិងស៊ើបការណ៍បានរកឃើញរថយន្តដឹកទំនិញ និងបានធ្វើឲ្យឥតប្រសិទ្ធភាពនូវរ៉ុក្កែតមួយគ្រាប់ទៀតដែលមិនទាន់បានប្រើនៅលើរថយន្តនេះ។ ជាមួយគ្នានេះដែរ ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅកាប៊ុលបាននិយាយថាស្ថាប័ននេះត្រូវបានបំផ្លាញមួយផ្នែកដោយបំណែកគ្រាប់រ៉ុក្កែត ប៉ុន្តែមិនទាន់មានអ្នកស្លាប់និងរបួសនោះទេ៕