មានមនុស្សឆ្លងជំងឺ Covid-19 ជាង ១៤ លាននាក់នៅទូទាំងពិភពលោក ហើយ ប្រទេសឥណ្ឌាបានវ៉ាដាច់ប្រេស៊ីលពីចំនួនអ្នកឆ្លងជំងឺថ្មីក្នុងពេញមួយថ្ងៃ
(VOVWORLD) - គិតត្រឹមដល់ថ្ងៃទី ១៨ ខែកក្កដា ចំនួនអ្នកឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកបានកើនឡើងជាង ១៤ លាននាក់ ហើយមានមនុស្សជិត ៦០ ម៉ឺននាក់បានស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ។
រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) |
ដោយមានអ្នកឆ្លងជំងឺជាង ៣,៧ លាននាក់ និងមានអ្នកស្លាប់ជិត ១៤២.០០០ នាក់ នាបច្ចុប្បន្ននេះសហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតនេះ។ ចំនួនករណីថ្មីក្នុងរយៈពេល ២៤ ម៉ោងក្នុងប្រទេសនេះមានជិត ៥៩.០០០ នាក់។
រីឯនៅប្រទេសឥណ្ឌាដែលជាចំណុចកណ្តាលនៃការឆ្លងរាលដាលធំបំផុតទីបីនៅលើពិភពលោក បានកត់ត្រាអ្នកឆ្លង វីរុស SARS-CoV-2 សរុបលើសពី ១ លាននាក់ ហើយមានអ្នកស្លាប់ជាង ២៦.០០០ នាក់ផងដែរ។ ជាពិសេស ចំនួនករណីឆ្លងជំងឺថ្មីក្នុងប៉ុន្មានថ្ងៃកន្លងទៅនៅឥណ្ឌា គឺខ្ពស់ជាងប្រទេសប្រេស៊ីល ដែលមានអ្នកជំងឺជាង ៣៤.៨០០ នាក់ផងដែរ៕