មានមនុស្សឆ្លងជំងឺកូវីដ១៩លើសពី ១៧,៧ លាននាក់ អង្គការសុខភាពពិភពលោកបានព្រមានអោយរួមរស់ជាមួយជំងឺរាតត្បាតនេះ
(VOVWORLD) - គិតត្រឹម ម៉ោង១ ព្រឹកថ្ងៃទី ១ ខែសីហា (យោងតាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ១៧.៧៥៤.១៨៣ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៨២.៨៨៥ នាក់។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹង ថាគិតត្រឹម ម៉ោង១ ព្រឹកថ្ងៃទី ១ ខែសីហា (យោងតាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ១៧.៧៥៤.១៨៣ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៨២.៨៨៥ នាក់។
ចំនួនអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយចំនួន ១១.១៥៨. ២៨០ នាក់។សហរដ្ឋអាមេរិកគឺជាប្រទេសដែលរង ផលប៉ះពាល់យ៉ាងខ្លាំងបំផុតពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងជំងឺចំនួន ៤.៧០៥.៨៨៩ នាក់និងមានអ្នកស្លាប់ចំនួន ១៥៦.៧៤៧ នាក់ផងដែរ៕