មានមនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាស លើពន្ធនាគារមួយនៅប្រទេសយេម៉ែន

(VOVWORLD) - មានមនុស្សជាង ១០០ នាក់ត្រូវបានស្លាប់នៅពេលដែលកម្លាំងទ័ពចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាម  Huthi បានវាយប្រហារលើពន្ធនាគារមួយនៅទីក្រុង Dhamar ភាគខាងត្បូងនៃរដ្ឋធានី Sana ប្រទេសយេម៉ែន។
មានមនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាស លើពន្ធនាគារមួយនៅប្រទេសយេម៉ែន - ảnh 1ទិដ្ឋភាពក្រោយពីការវាយប្រហារតាមជើងអាកាសលើពន្ធនាគារមួយនៅប្រទេសយេម៉ែន (រូបថត៖ baotintuc.vn)

នាបច្ចុប្បន្ន គណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំនៅយេម៉ែនកំពុងព្យាយាមស្វែងរកមនុស្សដែលបានកប់នៅក្រោមគំនរបាក់បែក ប៉ុន្តែឱកាសនៃការរស់រានមានជីវិតគឺទាបណាស់។ ក្រៅពីនេះ ICRC ក៏បានបញ្ជូនបុគ្គលិកសុខភិបាលនិងឧបករណ៍ផ្សេងៗទៀតទៅកាន់ពន្ធនាគារនេះផងដែរ។ មុននោះនាព្រឹកថ្ងៃទី ១ ខែកញ្ញា កម្លាំងទ័ពចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានប្រកាសថាធ្វើការវាយប្រហារតាមជើងអាកាសលើគោលដៅមូលដ្ឋានយោធារបស់កងកម្លាំងក្រុមឧទ្ទាម Houthi នៅភាគនិរតីយេម៉ែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ