មានមនុស្សជាង ១០២,៥ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៣០ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងរាតត្បាតជម្ងឺ COVID-19 ចំនួន ១០២.៥៨៧.២៩៨ ករណី ដែលក្នុងនោះមានមនុស្ស ២.២១៤.២២៧ នាក់បានស្លាប់។
យោងតាមទិន្នន័យនៅលើគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៣០ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងរាតត្បាតជម្ងឺ COVID-19 ចំនួន ១០២.៥៨៧.២៩៨ ករណី ដែលក្នុងនោះមានមនុស្ស ២.២១៤.២២៧ នាក់បានស្លាប់។

សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ជាង ២៦,៥ លានករណី និងមានអ្នកស្លាប់ចំនួន ៤៤៧.១៤៦ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមានមនុស្សឆ្លងជំងឺកូវីដ១៩ ចំនួនជាង ១០.៧ លាននាក់ និងមាន ១៥៤.១៧៦ នាក់បានស្លាប់។ រីឯប្រទេសប្រេស៊ីលវិញ មានអ្នកឆ្លងជំងឺច្រើនជាង ៩,១ លាននាក់ និងមាន ២២២.៧៧៥ នាក់បានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ