មានមនុស្សជាង ១២១ លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ១៖០០ ថ្ងៃទី ១៧ ខែមីនា ពិភពលោកមានមនុស្សឆ្លងជំងឺកូវីដ-១៩ ជាង ១២១,២ លាននាក់ និងមានអ្នកស្លាប់ចំនួន ២.៦៨១.៦៥៣ នាក់។
មានមនុស្សជាង ១២១ លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក - ảnh 1ការបញ្ជូនអ្នកជម្ងឺឆ្លងជំងឺកូវីដ -១៩ ទៅមន្ទីរពេទ្យនៅញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ៨ ខែមិនាឆ្នាំ២០២១ (រូបថត៖ THX / TTXVN)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៖០០ ថ្ងៃទី ១៧ ខែមីនា ពិភពលោកមានមនុស្សឆ្លងជំងឺកូវីដ-១៩ ជាង ១២១,២ លាននាក់ និងមានអ្នកស្លាប់ចំនួន ២.៦៨១.៦៥៣ នាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយមានករណីឆ្លងជំងឺនេះចំនួន ៣០.១៩០.៨៥៥ ករណី និងមានអ្នកស្លាប់ចំនួន ៥៤៩.២៥៣ នាក់។ បន្ទាប់មកគឺប្រទេសប្រេស៊ីល។

នៅទ្វីបអឺរ៉ុបវិញ នាថ្ងៃទី ១៦ ខែមីនា គឺជាថ្ងៃសោកសៅសម្រាប់ប្រទេសអ៊ីតាលី នៅពេលដែល មានអ្នកស្លាប់ចំនួន ៥០២ នាក់បន្ថែមទៀតដោយសារជំងឺកូវីដ- ១៩ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងខែមករាកន្លងមកនេះ។ នាបច្ចុប្បន្ននេះប្រទេសអ៊ីតាលីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣,២ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ