មានមនុស្សជាង ២,៧ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) -  គិតត្រឹមម៉ោង ២ ព្រឹក ថ្ងៃទី ២០ ខែមីនា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សចំនួន ១២២.៨៧១.១៩៨ នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៧១២.៦៤២ នាក់។ 
មានមនុស្សជាង ២,៧ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩ - ảnh 1ការបញ្ជូនអ្នកជម្ងឺដែលឆ្លងកូវីដ-១៩ ទៅមន្ទីរពេទ្យនៅប្រេស៊ីលីប្រទេសប្រេស៊ីល (រូបថត៖ VNA)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ព្រឹក ថ្ងៃទី ២០ ខែមីនា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សចំនួន ១២២.៨៧១.១៩៨ នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៧១២.៦៤២ នាក់។ ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ចំនួន ៥៥៤.១០៤ នាក់ ក្នុងចំណោមចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣០.៤២៥.៧៨៧ នាក់។ បន្ទាប់មកគឺប្រេស៊ីលនិងឥណ្ឌា។

នៅទ្វីបអាស៊ី ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង (KDCA) បានឲ្យដឹងកាលពីថ្ងៃទី ២០ ខែមីនាថា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងជំងឺថ្មីចំនួន ៤៥២ ករណី ដែលក្នុងនោះមាន ៤៤០ ករណីត្រូវបានឆ្លងក្នុងសហគមន៍ ដែលនាំករណីឆ្លងជំងឺនេះសរុបនៅទូទាំងប្រទេសឡើងដល់ជាង ៩៨.០០០ ករណី និងមានអ្នកស្លាប់ចំនួន ១.៦៩៣ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ