មានមនុស្សជាង ៣,១ លាននាក់ បានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ -១៩

(VOVWORLD) - យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៥៖០០ ថ្ងៃទី ២៧ ខែមេសា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សជិត ១៤៨,៨ លាននាក់ ឆ្លងជំងឺកូវីដ-១៩ ដែលក្នុងនោះមានមនុស្សជាង ៣.១ លាននាក់បានស្លាប់។
មានមនុស្សជាង ៣,១ លាននាក់ បានស្លាប់ដោយសារជំងឺរាតត្បាតកូវីដ -១៩ - ảnh 1ទិដ្ឋភាពដ៏សោកនាដកម្មនៅឯកន្លែងបូជាសពនៅប្រទេសឥណ្ឌា (រូបថត៖ Reuters)

ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ចំនួន ៥៨៦.៦៤៧ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩សរុបជិត ៣២,៩ លាននាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។ អឺរ៉ុបគឺជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោក ដែលមានមនុស្សជាង ៤៩,៦ លាននាក់បានឆ្លងជំងឺនេះ ក្នុងនោះមានមនុស្សស្លាប់ជាង ១ លាននាក់។ បន្ទាប់មកគឺអាមេរិកឡាទីននិងការ៉ាប៊ីន។ ទ្វីបអាស៊ីក៏បានកត់ត្រាថាមានមនុស្សស្លាប់ជាង ៣២២.៣០០ នាក់ក្នុងចំណោមអ្នកឆ្លងជំងឺរាតត្បាតកូវីដ-១៩ជាង ២៤,៣ លាននាក់។ ប្រទេសឥណ្ឌាបានកត់ត្រាថាមានករណីឆ្លងជំងឺកូវីដ-១៩ ជាង ៣២៣.០០០ ករណី ក្នុងថ្ងៃទី ២៧ ខែមេសា ហើយក្លាយទៅថ្ងៃទី ៦ ជាប់គ្នាដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី ៣០ ម៉ឺននាក់ / ថ្ងៃ ខណៈដែលមានអ្នកស្លាប់ថ្មីចំនួន ២.៧៧១ នាក់។

រីឯនៅប្រទេសកម្ពុជាវិញ ប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០៨ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ជាង ១១.០០០ នាក់ និងមាន ៨២ នាក់បានស្លាប់។ រលកនៃការឆ្លងជំងឺនេះក្នុងសហគមន៍ បានរីករាលដាលដល់ខេត្តជាប់ព្រំដែនរបស់កម្ពុជាគឺខេត្តបន្ទាយមានជ័យ។អាជ្ញាធរមូលដ្ឋាននៅទីនេះទើបតែបញ្ជាឱ្យបិទខ្ទប់កាស៊ីណូទាំងអស់នៅក្នុងខេត្តជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៧ ខែមេសា ដើម្បីទប់ស្កាត់ការផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ