មានមនុស្សជាង ៣១,៧ លាននាក់ឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិសកលលោក worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៣ ខែកញ្ញា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សឆ្លងជំងឺកូវីដ១៩សរុបជាង ៣១,៧៦ លាននាក់ ដែលមានអ្នកស្លាប់ចំនួន ៩៧៤.៥៥៩ នាក់។
មានមនុស្សជាង ៣១,៧ លាននាក់ឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក (រូបថត៖ AP) |
សហរដ្ឋអាមេរិកគឺជាប្រទេសដែល រងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយមានមនុស្សជាង ៧ លាននាក់បានឆ្លង និង ២០៥.៤៤៨ នាក់ទៀតបានស្លាប់។
បន្ទាប់មកទៀតគឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងជំងឺជាង ៥,៦៤ លាននាក់ និង ជាង ៩ ម៉ឺននាក់បានស្លាប់។ ប្រទេសទីបី គឺប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងជំងឺជាង ៤,៥៩ លាននាក់ និង ១៣៨.១៥៩ នាក់ទៀតបានស្លាប់។
ចំនួនករណីឆ្លងជំងឺថ្មីក្នុងមួយថ្ងៃនៅប្រទេសឥណ្ឌានៅតែបន្តកើនឡើងដោយមានអ្នកឆ្លងជំងឺ ជាង ៨០,០០០ នាក់ / ថ្ងៃ ពោលគឺកើនឡើងច្រើនជាងទ្វេដងនៃចំនួនករណីឆ្លងថ្មីនៅអាមេរិកនិងប្រេស៊ីល។
នៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក ប្រទេសអ៊ីរ៉ង់បានកត់ត្រាករណីឆ្លងថ្មីចំនួន ៣.៧១២ ករណីថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ៤២៩.១៩៣ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២៤.៦៥៦ នាក់៕